កីឡា

បាល់ទះ ៤ គុណ៤ រដូវកាលទី១ មាន៨ ក្រុមចូលរួមប្រកួត MC: ៨ ក្រុមចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាបាល់ទះ ពាក់កណ្តាលអាជីព រដូវកាលទី១

ភ្នំពេញ:ព្រឹត្តិការណ៍កីឡាបាល់ទះ ដែលប្រសិទ្ធនាមថា «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» នឹងបើករដូវកាលទី១ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ជាមួយនឹងគោលបំណងសំខាន់ៗ អមដោយប្រាក់រង្វាន់ប្រចាំខែ និងប្រាក់រង្វាន់ធំរហូតដល់ ៥០០០ដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅកីឡដ្ឋា ន The Blue Sport រាជធានីភ្នំពេញ។

លោក លាង ស៊ីម ប្រធានបច្ចេកទេសរៀបចំការប្រកួតនេះបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទះ ពាក់កណ្ដាលអាជីពនេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបំផុសសកម្មភាពកីឡាបាល់ទះ, លើកទឹកចិត្តឱ្យយុវជនបានចូលរួមលេងកីឡាដើម្បីសុខភាព បង្កើនមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ, កាត់បន្ថយភាពអសកម្មក្នុងសង្គម ដោយឱ្យកីឡាករបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិ, បង្កើនបទពិសោធន៍ បច្ចេក ទេសដល់កីឡាករវ័យក្មេង ឱ្យកាន់តែប្រសើរក៏ដូចជាបង្កើនបទពិសោធន៍សម្រាប់មន្ត្រីអាជ្ញាកណ្តាល ចៅក្រមផងដែរ។ 

នេះជាការប្រកួតផ្នែកបុរសលើ៤នាក់ទល់៤នាក់ ដោយចាប់ផ្តើមប្រកួតជាផ្លូវការពីថ្ងៃទី០២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅកីឡដ្ឋាន The Blue Sport រាជធានីភ្នំពេញ រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ចាប់ពីម៉ោង ៦ល្ងាចតទៅ ។ហើយការប្រកួតពាក់កណ្តាលអាជីព នេះផងដែរគឺអនុញ្ញាតឱ្យកីឡាករមានចំនួន៥នាក់ ដែលម្នាក់ជាកីឡាករបម្រុងអាចផ្លាស់ប្តូរចេញចូលដោយសេរី ប៉ុន្តែគោរពទៅតាមស្តង់ដារបច្ចេកទេស មិនអនុញ្ញាតឱ្យលេងដូចក្រៅប្រព័ន្ធ ដែលខុសពីទម្រង់គោលការណ៍បច្ចេកទេសនៃបាល់ទះនោះទេ។ នៅរដូវកាលទី១នេះ មាន៨ក្រុមចូលរួមប្រកួតប្រជែងដោយចាប់ឆ្នោតជ្រើសរើសគូប្រកួត ហើយក្រុមណាដែលឈ្នះនឹងបានឡើងវគ្គបន្ត ហើយក្រុមណាចាញ់គឺធ្លាក់ចេញពីការប្រកួតតែម្តង។ ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជា៥ខែ ដោយក្នុង១ខែៗត្រូវប្រកួតជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដោ យមានប្រាក់រង្វាន់សម្រាប់ជើងឯក ១ ៥០០ដុល្លារអាម៉េរិក,  ជើងឯករង ៧០០ដុល្លារអាម៉េរិក និងចំណាត់ថ្នាក់លេខ៣ ទទួលបាន ៣ ០០ដុល្លារអាម៉េរិក។ សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ ក្នុងខែទី៥ គឺនឹងជ្រើសរើសយកម្ចាស់ជើងឯក និងជើងឯករង (២ក្រុម) ប្រចាំខែទាំង៤ ស្មើនឹង៨ក្រុមឡើងទៅប៉ះជាគ្នាប្រជែងជើងឯកដណ្តើមទឹកប្រាក់ចំនួន ៥០០០ដុល្លារអាម៉េរិក៕ដោយ:លី ភីលីព

Most Popular

To Top