លោក Michael Carrick បានសម្រេចចិត្តចាកចេញ ពីក្រុមបិសាចក្រហម Manchester United ហើយ ក្រោយពីដឹកនាំប្រកួតចុងក្រោយយកឈ្នះលើក្រុម Arsenal ៣-២។
Carrick បានចូលខ្លួនដឹកនាំ ក្រុមបិសាចក្រហមបណ្ដោះអាសន្ន ក្រោយពីលោក Ole ត្រូវបានក្លឹបបណ្ដេញចេញពីតំណែង។ ៣ប្រកួតក្រោមការដឹកនាំ របស់បុរសវ័យ៤០ឆ្នាំនេះ ឃើញថា Man Utd ធ្វើបានល្អឈ្នះ២ប្រកួត និងស្មើ១ប្រកួតទល់ក្រុម Chelsea។ តែដោយសារក្លឹបមួយនេះ យកលោក Ralf Rangnick មកដឹកនាំក្រុមបន្ដជាផ្លូវការ ដូច្នេះហើយលោក Carrick ត្រូវតែចាកចេញហើយ មិនចង់បន្ដធ្វើគ្រួជំនួយទៀតទៀត។

បុរសដែលចំណាយពេល១៥ឆ្នាំទាំងនៅជាកីឡាករ និងគ្រូជំនួយខាងលើនេះ បាននិយាយថាគ្រប់ពេលដែលលោក ធ្វើឱ្យ Man Utd គឺជាពេលវេលាល្អបំផុត ក្នុងអាជីពរបស់លោក។ នេះគឺជាពេលវេលាល្អបំផុត ហើយសម្រាប់ចាកចេញ ហើយលោកសូមជូនពរអ្នកចាត់ការថ្មី Rangnick បុគ្គលិកក្លិប កីឡាករ និងអ្នកគាំទ្រឱ្យជួបតែសំណាងល្អគ្រប់ៗគ្នា៕ Source: Sabay
