កូរ៉េខាងត្បូង ៖ តារាចម្រៀងដ៏ល្បីល្បាញ មួយរូបនាង Son Dam Bi វ័យ៣៨ឆ្នាំ ត្រូវ បានគេរាយការណ៍ថា កំពុងមានទំនាក់ទំនង ស្នេហា ជាមួយអ្នកជិះស្គីល្បឿនលឿន សញ្ជាតិកូរ៉េខាងត្បូង ដែលចូលនិវត្តន៍លោក Lee Kyu Hyuk វ័យ៤៣ឆ្នាំ ដោយអ្នកទំាង២នាក់ មានទំនាក់ទំនង រយៈពេល៥ឆ្នាំហើយ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop ។
នៅថ្ងៃទី២ ខែធ្នូ អ្នកនៅក្នុងឧស្សាហកម្មកម្សាន្តមួយ បានបង្ហើបថា នាង Son Dam Bi និង លោក Lee Kyu Hyuk បានបង្កើតមនោសញ្ចេតនា ចំពោះគ្នាទៅវិញទៅមក នៅដើមឆ្នាំនេះ ហើយបានឈានដល់ទំនាក់ទំនង ដ៏ស្នេហា ។ យោងតាមប្រភពខាងក្នុង បានឲ្យដឹងថា Son Dam Bi និង Lee Kyu Hyuk ដំបូងបានក្លាយជាមិត្តនឹងគ្នានៅក្នុងបរិយាកាសធម្មតា ហើយបន្តទាក់ទងគ្នាទៅវិញទៅមក ។
ក្នុងអំឡុងពេលនោះ ពួកគេបានទាក់ទងគ្នា តាមរយៈចំណង់ចំណូលចិត្តរួមគ្នា របស់ពួកគេក្នុងការ លេងកីឡាវាយកូនហ្គោល ហើយមិនយូរប៉ុន្មាន ក៏ចាប់ផ្តើមណាត់ជួប ។ ខាងក្នុងក៏បានបង្ហើបដែរថា គូស្នេហ៍មួយគូនេះមិនបានព្យាយាមលាក់បាំង ពីមិត្តភ័ក្ដិអ្នកស្គាល់នោះទេ ។ ទន្ទឹមនឹងនោះ Son Dam Bi បច្ចុប្បន្នមានសកម្មភាព ជាអ្នករៀបចំកម្មវិធីកម្មវិធី iHQ ជាច្រើនប្រភេទ ‘Sister Shoots’ ៕
ពេលនេះ Son Dam Bi បានបញ្ជាក់ពីសេចក្តីរាយការណ៍ អំពីទំនាក់ទំនងស្នេហារបស់នាង ជាមួយអ្នកជិះស្គីល្បឿន ចូលនិវត្តន៍ Lee Kyu Hyuk ។ ភ្នាក់ងារ h& Entertainment របស់ Son Dam Bi បាន និយាយថា “Son Dam Bi និង Lee Kyu Hyuk ស្គាល់គ្នាយូរហើយ ហើយថ្មីៗនេះបានបញ្ជាក់ ពីអារម្មណ៍របស់ពួកគេ ចំពោះគ្នា និងចាប់ផ្តើមណាត់ជួប ៕ដោយ៖លី ភីលីព