ភ្នំពេញ៖នាយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ សហពន្ធ័កីឡាវ៉ូវីណាមកម្ពុជា បានចុះហត្ថលេខាលើអនុសារណៈ“MOU”នៃកិច្ចសហប្រតិបត្តិការរវាងសហពន្ធ័ជាមួយសមាគមសេដ្ឋកិច្ចចិន-ខ្មែរ គ័ងតុងដើម្បីអភិឌ្ឍវ័ស័យកីឡាវ៉ូវិណាមនៅកម្ពុជា ដំណើរឆ្ពោះរកមេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023 លើកទី៣២ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។
លោក អ៊ូ រតនា ក្រធានសហពន្ធ័កីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ តាមអនឡាញថា ចុះហត្ថលេខាលើអនុសារណៈ “MOU”នៃកិច្ចសហប្រតិបត្តិការរវាងសហពន្ធ័ និងសមាគមសេដ្ឋកិច្ចចិន-ខ្មែរ គ័ងតុងមានរយៈពេល៣ឆ្នាំ ហើយលោកនឹងជួបឧបត្ថម្ភដល់សហព័ន្ធទៅតាមសមត្ថភាពដែលអាចធ្វើទៅតាម។ កិច្ចសហប្រតិបត្តិការនេះ យើងចាប់ពីឆ្នាំ២០២២រហូតដល់ឆ្នាំ២០២៥ ដើម្បីអភិឌ្ឍវ័ស័យកីឡាវ៉ូវិណាមនៅកម្ពុជា និងពង្រឹកសមត្ថភាពក្រុមកីឡាករ-កីឡាការិនីវ៉ូវិណាមកម្ពុជាទៀត។
លោកប្រធានបន្តថា សម្រាប់កិច្ចសហប្រតិបត្តិការនេះ សមាគមសេដ្ឋកិច្ចចិន-ខ្មែរ គ័ងតុងឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនីវ៉ូវិណាម និងជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសកីឡាវ៉ូវីណាមផ្សេងៗ ដោយមិនប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មការជាតិរៀបចំការប្រកួត SEA GAMES 2023។
លោក ឆាយ ជីញអ៉ី ប្រធាន សហគមសេដ្ឋកិច្ច ចិន ខ្មែរ ក័ងតុង បានមានប្រសាសន៍ថា ក្នុងនាមសមាគមសេដ្ឋកិច្ចចិន ខ្មែរ ក័ងតុង ដែលមានអ្នកវិនិយោគចិន កំពុងរកស៊ីនៅកម្ពុជាជាសមាជិកសមាគម យើងមានមោទនភាព ដែមានឱកាសជាចំណែកមួយ ដើម្បីជួយដល់សហព័ន្ធវ៉ូវីណាម ជាកីឡាដែលមានសក្តានុពល ក្នុងការដណ្តើមមេដាយ ជូនប្រទេសកម្ពុជា នាពេលកន្លងមកនិងអនាគត ។
ក្រោមទំនាក់ទំនងល្អ ជាបងប្អូន រវាងកម្ពុជា ចិន កន្លងមករាជរដ្ឋាភិបាលចិន បានជួយកម្ពុជាលើគ្រប់វិស័យក្នុងនោះ រួមទាំងវិស័យកីឡាផងដែរ សមាគមប្តេជ្ញាចិត្តក្នុងការជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធវ៉ូវីណាម ដើម្បីសម្រេចបានទិសដៅនាពេលខាងមុខ៕