កីឡា

គ្រូ West Ham បង្ហាញភាពខកចិត្តចំពោះក្លឹប Man UTD ដែលដាក់ឲ្យ Lingard លេងបានតិចតួច

កីឡាករអង់គ្លេស Jesse Lingard រដូវកាលនេះអាចបង្ហាញខ្លួន ទើបតែ១១ដងប៉ុណ្ណោះនៅទឹកដី Old Trafford បន្ទាប់ពី បានបង្ហាញទំរង់លេង ដ៏អស្ចារ្យក្នុងពេលលេងក្នុងលក្ខខណ្ឌខ្ចីជើង ឲ្យក្លឹបញញួរធំ West Ham នាពេលកន្លងមក។

គ្រូបង្វឹករបស់ញញួរធំ West Ham លោក David Moyes នៅថ្ងៃនេះបានសារភាពថា លោកពិតជាមានអារម្មណ៍អន់ចិត្តខ្លាំងណាស់ ចំពោះកីឡាករ Lingard ផ្ទាល់ដែលមិនសូវ ទទួលបានការប្រកួតទៀងទាត់ ជាមួយនឹង Man UTD ទោះបីជាគាត់ជាកីឡាករល្អបែបនេះ ទៅហើយក្តី។

គួរឲ្យដឹងដែរកាលពីរដូវកាលមុន West Ham បានទទួលបានផប្រយោជន៍ យ៉ាងខ្លាំងចំពោះវត្តមានរបស់ Lingard ពេលធ្វើការជាមួយគ្នា ដោយកីឡាករអាចរកគ្រាប់បាល់ បានរហូតទៅដល់៩គ្រាប់ក្នុងការប្រកួតតែ ១១ដងប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top