ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ បានប្រាប់ឲ្យដឹងពីខេត្តបាត់ដំបង តាមអនឡាញថា លោក បុង ប៊ុនហួន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអនុប្រធាន សហព័ន្ធខ្មែរហែលទឹក ព្រមទំាង ជាប្រធាន គណៈកម្មការសាងសង់មណ្ឌលហែលទឹក បាត់ដំបង តំណាងឲ្យលោក ទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួង សាធារណការ និង ដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ ហែលទឹកនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញហែលទឹកចុះពិនិត្យ និងទទួលមណ្ឌលហែលទឹក បាត់ដំបង ពីក្រុមហ៊ុនសាងសង់ជាផ្លូវការហើយ រងចាំថ្ងៃសម្ភោធបើក ដំណើរ តែប៉ុណ្ណោះ ។
លោកអគ្គបានបន្តថា សម្រាប់ការចំពិនិត្យនេះ លើកចុងក្រោយរួមមានមន្រ្តីជំនាញ ផ្នែកសំណង់ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន រូបលោក ជំនាញមន្ត្រី របស់ សហព័ន្ធខ្មែរ ហែលទឹក និងមន្រ្តីក្រុមហ៊ុនពិនិត្យ ដើម្បីចុះហត្ថលេខា ប្រគល់ជាផ្លូវការ ជូនសហព័ន្ធខ្មែរហែលទឹក ចំពោះមណ្ឌល ហែលទឹកបាត់ដំបង នៅខេត្តបាត់ដំបង ។ ការចុះពិនិត្យលើកនេះ គ្មានបញ្ហាធំដុំឡើយ វានៅសល់តែការ សម្អាត និង កែសម្រួលនូវចំណុច តិចតូចបន្ថែម ទៀត ហើយក្រុមហ៊ុម នៅតែបន្តជួយថែទំាង និងកែសម្រួល នូវអ្វី ដែលប្រឈមុខរយៈពេល ១ឆ្នាំទៀត ព្រមទាំងបង្រៀន ដល់មន្រ្តីរបស់ សហព័ន្ធខ្មែរ ហែលទឹក រយៈពេល៣ ខែទើបក្រុមហ៊ុន ដកមន្ត្រីរបស់ខ្លួនវិញ ។
លោកគីរី បន្ថែមទៀតថា រយៈពេល៣ខែ ដែលបង្រៀន ដល់មន្រ្តីរបស់សហព័ន្ធ ដូចជាផ្នែកថែទាំ សម្អាតអាងហែលទឹក និងការងារផ្សេងៗទៀត។ ចំពោះការងារទាំងអស់ នៅមណ្ឌលហែលទឹក បាត់ដំបង យើងបានប្រគល់ និងទទួលជាស្ថានពរហើយ លោកបានរៀបចំមន្រ្តី របស់សហព័ន្ធចុះមកធ្វើការ គ្រប់គ្រង និងថែទាំបណ្តុះអាសន្នរហូតដល់ថ្ងៃ សម្ភោធបើក ឲ្យប្រើប្រាស់ជាផ្លូវការ ដោយការរងការសម្រេច របស់លោកទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរហែលទឹក ហើយជាបណ្តុះអាសន្ន យើងមិនទាន់បើកដំណើរ ការឡើយ ៕ដោយ៖លី ភីលីព