ភ្នំពេញ៖ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងលោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិការតំណាង ឲ្យលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នៅខេត្តកណ្តាល។

លោក ពៅ វណ្ណា បាននិយាយា កីឡាទាញព្រ័ត្រជ្រើសរើស ជើងឯកថ្នាក់ជាតិ នឹងប្រព្រឹត្តិថ្ងៃទី៥ ដល់៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកណ្តាល ដើម្បីជ្រើសរើសក្រុមកីឡាករ-កីឡាការិនី ទាញព្រ័ត្រឆ្នើមចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាទាញព្រ័ត្រ ជើងឯកកម្រិតអន្តរជាតិនៅប្រទេសថៃ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
ដូច្នេះគណៈកម្មបច្ចេកទេសត្រូវធ្វើយ៉ាងណា ជ្រើសរើសឲ្យបានត្រឹមត្រូវដើម្បីឈានទៅរក ការដណ្តើមមេដាយជូនប្រទេសជាតិយើង ចំពោះអត្តពលិកទំាងអស់កម្លាំង បច្ចេកទេស និងល្បិចការប្រកួត ប្រសិនកីឡាមានតែកម្លាំង បច្ចេកទេស គ្មានល្បិចនោះ មិនអាចទទួលបានជ័យជម្នះបានឡើយ។
ការប្រកួតនេះមានសមាគនកីឡាទាញព្រ័ត្រចំនួន៩ ដែលមានក្រុមកីឡាករ-កីឡាការិនីចូលរួមចំនួន១៦ក្រុម ដូចជាសមាគនកីឡាទាញព្រ័ត្រខេត្តកែប សមាគនកីឡាទាញព្រ័ត្រខេត្តកំពត សមាគនកីឡាទាញព្រ័ត្រខេត្តបាត់ដំបង សមាគនកីឡាទាញព្រ័ត្រ ក្រសួងមហាផ្ទៃ សមាគនកីឡាទាញព្រ័ត្រទ័ពជើងទឹក សមាគនកីឡាទាញព្រ័ត្រ ខេត្តស្វាយរៀង សមាគនកីឡាទាញព្រ័ត្រខេត្តកណ្តាល សមាគនកីឡាទាញព្រ័ត្រខេត្តព្រៃវែង សមាគនកីឡាទាញព្រ័ត្រ ក្រសួងការពារជាតិ។
កញ្ញា ឌុច សោភ័ណ្ឌ គ្រូបង្វឹកសមាគនកីឡាទាញព្រ័ត្រ ក្រសួងការពារជាតិនិយាយថា ការប្រកួតនេះសមាគនកីឡាទាញព្រ័ត្រ ក្រសួងការពារជាតិមានសង្ឃឹមត្រឹម ៥០ភាគរយតែប៉ុណ្ណោះ ក្នុងការដណ្តើមមេដាយជូនអង្គភាព ដោយសារមេរោគCOVID-19 ធ្វើឲ្យក្រុមខ្លួនមិនហ្វឹកហាត់រួមគ្នា បានត្រឹមហ្វឹកហាត់រៀងៗ ព្រោះប្រភេទកីឡាទាញព្រ័ត្រ ជាប្រភេទជាក្រុមត្រូវតែហ្វឹកហាត់ ទើបអាចដឹងសមត្ថភាព កីឡាករ-កីឡាការិនីរបស់ខ្លួន រីកចម្រើនដល់កម្រិតណា។
កញ្ញាបានបន្តថា កញ្ញា និងក្រុមសូមថ្លែងអំណរគុណ ដល់លោក តែម ម៉ឺន នាយករងកីឡាមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ តែងតែជួយឧបត្ថម្ភសម្ភារៈហ្វឹកហាត់ និងជួយស្វែងរក កីឡាករ-កីឡាការិនី ល្អមកចូលរួមជាមួយកីឡាទាញព្រ័ត្រ ពង្រីកសមត្ថភាពក្រុមជានិច្ច៕ ដោយ៖លី ភីលីព



