កីឡា

Barcelona បរាជ័យជាលើកដំបូង ក្រោមការដឹកនាំ របស់លោក Xavi

ក្រោយការប្រកួតយប់មិញនេះ Barcelona និងគ្រូបង្វឹកលោក Xavi បានស្គាល់រសជាតិបរាជ័យ ជាលើកដំបូងក្រោយស្នាដៃរបស់ក្រុម Real Betis ដែលជាគ្រាប់បាល់រកបាន ដោយកីឡាករ Juanmi នៅនាទីទី៧៩។

ទោះបីជាបានគ្រប់គ្រងបាល់ បានទៅដល់៦២ភាគរយក្តី តែ Barcelona ដែលជាម្ចាស់ផ្ទះ មិនអាចធ្វើអ្វីក្រុមភ្ញៀវបានឡើយ និងស៊ុតចំគោលដៅតែ៣ដងប៉ុណ្ណោះ ខណៈដែល Real Betis ស៊ុតបានត្រឹមតែ២ដង ចំគោលដៅដូចគ្នា។

បាត់បង់៣ពិន្ទុនេះ បានធ្វើឲ្យ Barcelona ធ្លាក់ទៅដល់លេខរៀងទី៧ មានត្រឹមតែ២៣ពិន្ទុ តាមពីក្រោយក្រុមលេខមួយកំពូលតារាង Real Madrid ដែលមានទៅដល់៣៩ពិន្ទុហើយ Real Betis បានឡើងទៅដល់លេខ៣បណ្តោះអាសន្ន មាន៣០ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top