កីឡា

Man City លត់ម្ចាសផ្ទះ Watford ឡើងទៅកំពូលតារាងបណ្តោះអាសន្ន

ក្រុមមេឃខៀវ Man Cityយប់មិញនេះ បានចូលទៅដល់លត់ម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល៣ទល់នឹង១ និងឡើងទៅកាន់កំពូលតារាងបណ្តោះអាសន្ន ជំនួសតោខៀវ Chelsea ដែលបានបរាជ័យ ទៅលើក្រុមញញួរធំ West Ham ។

ម្ចាស់ផ្ទះ Watford អាចគ្រប់គ្រងបាល់ បានត្រឹមតែ២២ភាគរយប៉ុណ្ណោះ ខណៈដែល Man City បានធ្វើការគ្របដណ្តប់ ដល់ទៅ៧៨ភាគរយ និងស៊ុតចេញបានរហូតទៅដល់២៣ដង និងចំគោលដៅ១៣ដង និងបញ្ចូលទីសរុបបាន៣គ្រាប់ ដែលជាការរកបានដោយកីឡាករ Sterling នៅនាទីទី៤ដោយ Silva នៅនាទីទី៣១និងម្តងទៀតជាគ្រាប់ចុងក្រោយនៅនាទីទី៦៣ ។

បញ្ចប់ការប្រកួតសប្តាហ៍ Man City មាន៣៥ពិន្ទុឈរនៅកំពូលតារាង ខណៈដែលក្រុមលេខរៀងទី២ ហង្សក្រហម Liverpool មាន៣៤ពិន្ទុ និងតាមពីក្រោយដោយក្រុមតោខៀវ Chelsea មាន៣៣ពិន្ទុ ខណៈដែល West Ham ដែលយកឈ្នះ Chelsea យប់មិញមាន២៧ពិន្ទុ ឈរនៅលេខ៤៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top