កីឡា

សិក្ខាកាម២០នាក់ ចូលរួមវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមតេក្វាន់ដូ WTថ្នាក់ជាតិ ឆ្នាំ២០២១

ភ្នំពេញ ៖ខេមរសហព័ន្ធតេក្វាន់ដូ WT នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅនៅ សាលា ACE ចាក់អង្រែក្រោម រាជធានីភ្នំពេញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាត បើកឲ្យដំណើរការ ទូទាំងប្រទេសលើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ 

ក្នុងឳកាសបើកវគ្គខាងលើកនេះ ដោយមានការអញ្ជើញចូលរួម លោក គង់ សក្ខិដា អគ្គលេខាធិការរង នៃលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT ដោយសិក្ខាកាម ២០នាក់មកពី ៨ រាជធានីខេត្តក្រុង ដោយប្រើប្រាស់ថវិកាក្រោមគាំទ្រ និងឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ។ 

លោក គង់ សក្ខិដា បានប្រាប់ឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចំនួន២០ ជាអាជ្ញាកណ្តាល និងចៅក្រមមកពីបណ្តាលខេត្តនានា៤រាជធានីខេត្តក្រុង រួមមានខេត្តបាត់ដំបង ខេត្តមណ្ឌលគីរី ខេត្តសៀបរាម និងភ្នំពេញមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់គ្រូឧទ្ទេសវិញ មានចំនួន៦នាក់ គឺលោកគ្រូជនជាតិកូរ៉េខាងត្បូង Cheon Samyeong និងលោក ឃឹម សេត្ថា ដែលជាអាជ្ញាកណ្តាល កម្រិតអន្តរជាតិ ។ វគ្គនេះក្នុងគោលបំណង ក្នុងការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូWTនៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេរបសប្រធានខេមរសហព័ន្ធជំរុញ ពង្រីកកីឡាមួយនេះ មានទូទំាងប្រទេស និងត្រៀមដាក់បញ្ជូន លើកការសិក្សាតាមសាលារដ្ឋ។

លោក គង់ សក្ខិដា បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយការគាំទ្រថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿន ខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀម ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួម ក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា៕ ដោយ៖លី ភីលីព

Most Popular

To Top