កាំភ្លើងធំ Arsenal បានត្រឹមបរាជ័យសាជាថ្មីក្រោមស្នាដៃរបស់ Everton ក្នុងលទ្ធផល២ទល់នឹង១កាលពីប្រកួត
យប់មិញហើយក្នុងនោះកីឡាករ Odegaard បានបង្ហាញអារម្មណ៍នូវភាពសោកស្តាយព្រមទាំងខកចិត្តយ៉ាងខ្លាំងផងដែរ។
កីឡាករ Martin Odegaard បានលើកឡើងថាក្រុមរបស់ Arsenal បច្ចុប្បន្នកំពុងមានបញ្ហាផ្នត់គំនិតជាពិសេសក្រោយ
ចាញ់ Everton យប់មិញនេះទាំងដែលខ្លួនបាននាំមុខ មួយគ្រាប់មុនទៅហើយក្តី។
២ប្រកួតចុងក្រោយនេះ Arsenal ស្គាល់ត្រឹមពាក្យបរាជ័យដែល Odegaard បានអះអាងថាបញ្ហានេះហើយគឺជាកត្តានាំឲ្យទំរង់
លេងរបស់ក្រុមមិនល្អប្រសើរបែបនេះនោះ។
Odegaard និយាយថា៖បញ្ហាផ្នត់គំនិត របស់ក្រុមនៅពេលដែលយើងបាន នាំមុខមួយមុនទៅហើយប៉ុន្តែបែរជានៅតែបារម្ភអំពីការបរាជ័យ ទៅវិញហេតុនេះហើយដែលយើងមិនអាចគ្រប់គ្រង ខ្លួនឯងបានដើម្បីអាចរកគ្រាប់ទី២បាន៕
ប្រែសម្រួល៖ស៊ុនលី