កីឡា

Dembele បញ្ជាក់អារម្មណ៍ថា គួរតែដល់ពេលទទួល ការប្រកួតប្រជែងថ្មី

Dembele កីឡាករខ្សែប្រយុទ្ធកំពូល របស់ក្លឹប Barcelona នៅសប្តាហ៍នេះ បានធ្វើការលើកឡើងថា វាគួរតែដល់ពេលវេលា សម្រាប់គាត់ក្នុងការធ្វើឲ្យល្អប្រសើរមកវិញ នូវអាជីពរបស់ខ្លួន ជាមួយនឹងក្លឹបហើយ។

កីឡាករបារាំងរូបនេះ បានបញ្ជាក់ថាវាគួរតែដល់ពេល ដើម្បីទទួលយកការប្រកួតប្រជែងថ្មី និងសមត្ថភាពរបស់ខ្លួន ក្រោយពេលដែលអាច ទទួលបានសុខភាពល្អប្រសើរមកវិញ បន្ទាប់ពីរបួសជាបន្តបន្ទាប់ នាពេលកន្លងមក។

ទោះបីជាយ៉ាងណាក្តី សម្រាប់ពេលនេះ ក្លឹបដែលកំពុងចាប់អារម្មណ៍ ទៅលើរូបគាត់មានដូចជាក្លឹប Man UTD, Spurs និងក្លឹបផ្សេងទៀត នៅតំបន់អ៊ឺរ៉ុបផង ខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះ ហាក់ដូចជាបានបើកទ្វាចរចាកាន់តែធំ។

គួរឲ្យដឹងដែរថាចាប់តាំងតែពីបានមានវត្តមាន ជាមួយនឹង Barcelona អស់រយៈពេល៥រដូវកាលមកហើយនោះ កីឡាកររូបនេះតែងតែទទួលរង របួសហើយអាចបង្ហាញខ្លួន បានត្រឹមតែ៨៣ដង ឬប្រមាណជា១៦ប្រកួតប៉ុណ្ណោះក្នុងមួយរដូវកាល ហើយបច្ចុប្បន្នទើបតែជាសះស្បើយ ត្រៀមចូលរួមប្រកួតប្រជែង ជួយជម្រើសជាតិវិញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top