មកដល់ពេលនេះក្លឹបមិនតិចនោះទេ ដែលកំពុងតាមចង់បានកីឡាករ Jude Bellingham ដែលក្នុងនោះ មានទាំងក្លឹបហង្សក្រហម Liverpool ក្លឹបតោខៀវ Chelsea ក្លឹបបិសាចក្រហម Man UTD និងក្លឹបមេឃខៀវ Man City ផងដែរ។

ហង្សក្រហម Liverpool ក្រៅតែពីចង់ចាយលុយ ទិញយកកីឡាករមិត្តរួមក្លឹប Dortmund កីឡាករ Erling Haaland ហើយនោះខ្លួន ក៏បានពិចារណាថា វានឹងក្លាយទៅជាការបើកផ្លូវឲ្យក្លឹប អាចចរចាទិញកីឡាករ Bellingham រូបនេះផងដែរ។
គួរឲ្យដឹងដែរថាក្លឹប Liverpool នឹងហ៊ានចំណាយជាទឹកប្រាក់ រហូតទៅដល់៩០លានផោន ដើម្បីអាចទិញយកកីឡាករ ខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងរូបនេះ និងក៏ជាតម្លៃខ្លួន បំបែកកំណត់ត្រារបស់ក្លឹបផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
