Manchester United បានប្រកួតស្មើគ្នា ១-១ ជាមួយក្លឹប Young Boys ក្នុងការប្រកួតណាត់ចុងក្រោយនៃវគ្គសន្សំពិន្ទុ នៃពានរង្វាន់ Champions League។
ដោយសារតែដឹងខ្លួនបានឡើងទៅវគ្គ១៦ក្រុមទៅហើយនោះ United បានដាក់ជម្រើស១១នាក់សុទ្ធតែជាកីឡាករបម្រុង។ ការប្រកួតបើកឆាកត្រឹមនាទីទី៩ Mason Greenwood រកបានគ្រាប់នាំមុនឲ្យ Man Utd មុនពេល Fabian Rieder ទាត់បញ្ចូលទីតាមស្មើវិញឲ្យ Young Boys នាទី៤២។ADVERTISING
លទ្ធផល ១-១ បានបន្សល់រហូតដល់ចប់ការប្រកួត ក្រុមទាំងពីរបានម្នាក់មួយពិន្ទុ។ លទ្ធផលនេះបានធ្វើឲ្យ United បន្តឈរលេខមួយក្នុងពូល F ខណៈ Young Boys ធ្លាក់ចេញពីពាន UCL ត្រឹមវគ្គសន្សំពិន្ទុ៕