ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបង្ហាញនូវសមាសភាពគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ហែលទឹកជម្រើសជាតិ ចំនួន០៥រូបត្រូវបញ្ជូនឲ្យទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា ហែលទឹកជ្រើសរើសជើងឯកកម្រិតពិភពលោកទីខ្លី អាងហែលទឹក២៥ ម៉ែត្រ “World Swimming Championships (25 meters)” in, United Arab Emirates នៅ ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។


លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកប្រាប់តាមអនឡាញថា ឆ្នាំនេះសហព័ន្ធបញ្ជូលគ្រូបង្វឹក និងកីឡាករ -កីឡាការិនី ហែលទឹក៥នាក់រួមមានលោកគ្រូ នាង សូរិទ្ធិយ៉ា កីឡាករ ម៉ាត់ថេវ ហ្រេ្វងតារា បេននីឈី កូនខ្មែររស់នៅសហរដ្ឋអាមេរិក កីឡាការិនី ម៉ីលិតាន មីននិក កូនខ្មែររស់នៅសហរដ្ឋអាមេរិកដែលសហព័ន្ធបញ្ជូនទៅការប្រកួតកូឡាអូឡាំពិក តែមិនបានទៅវិញ កីឡាករ មនត្រស ផានសុវណ្ណអារុន ស្ថិតក្រុមជម្រើសជាតិកំពុងហ្វឹកហាត់នៅប្រទេសថៃដោយទទួលបានអាហារូបករណ៍ពីFINA ហើយចំពេលFINAតម្រូវឲ្យកីឡាករទៅប្រកួតផង ស្របពេលសហព័ន្ធសំឡឹងមើលឃើញសមត្ថភាពគាត់មានការរីកចម្រើនទៀត និងកីឡាការិនី កាំង មុយនីន កំពុងហ្វឹកហាត់ក្រុមជម្រើសនៅប្រទេសកម្ពុជា។

លោកអគ្គបានបន្តថា ការប្រកួតនេះផ្តោតសំខាន់លើលទ្ធផលបច្ចេកទេសដែលជាសមទ្ធិផលរបស់គាត់ ចំពោះការប្រកួតកម្រិតពិភពលោកបែបនេះមានប្រទេសមិនក្រោម១៨០ប្រទេសទោះបីមេរោគសម័យCOVID-19ក៏ដោយក៏មានប្រទេសជាច្រើនចូលរួម សម្រាប់ការប្រកួតលើកនេះមានកីឡាករ-កីឡាការិនីខ្លាំងៗដូចជាអាមេរិក អូស្ត្រាលី និងជប៉ុនជាដើម អ្វីដែលសង្ឃឹមចង់បាននោះគឺបច្ចេកទេសល្អ និងសមទ្ធិផលល្អដែលបានយើងបានចំណាយពេលហ្វឹកហាត់រយៈពេល១ឆ្នាំកន្លងមកនៅរដូវមេរោគCOVID-19នេះដើម្បីប្រៀបធៀបនៃការប្រកួតកីឡា SEA GAMES ។


លោកបន្ថែមទៀតថា សមត្ថភាពពួកគាត់អាចដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយពីបញ្ចប់ ការប្រកួតលោកនឹងធ្វើការប្រឹងប្រែងជំរុញឲ្យពួកគាត់ហ្វឹកហាត់ត្រៀម SEA GAMES 2021 លើកទី៣១ នៅប្រទេស វៀតណាម ប៉ុន្តែយើងមិនដឹងថា ម្ចាស់ផ្ទះវៀតណាមកំណត់យកថ្ងៃណាឡើយ៕
