កីឡា

John Barnes ជម្រុញឲ្យកាំភ្លើងធំ Arsenal លក់ Aubameyang ឲ្យបាន

កីឡាករខ្សែប្រយុទ្ធសញ្ញាជាតិហ្គាបុង Aubameyang ជាច្រើនប្រកួតមកហើយមិន​ ទទួលបានឱកាសក្នុងការប្រកួត ជម្រើស១១នាក់ដំបូង ជូនក្រុមក្រោមការដឹកនាំ របស់លោក Mikel Arteta ហើយនៅថ្ងៃនេះ អតីតកីឡាករ John Barnes បានធ្វើការអំពាវនាវឲ្យ Arsenal ក្នុងការលក់កីឡាកររូបនេះ ចេញនាពេលខាងមុខ។

អតីតកីឡាករឆ្នើម របស់ហង្សក្រហម Liverpool លោក Barnes បានបញ្ជាក់ថា Aubameyang បច្ចុប្បន្នគឺសាកសមបំផុត សម្រាប់ការចាកចេញពីក្លឹប ខណៈដែលក្លឹបកំពុងពិចារណា ក្នុងការបន្តកុងត្រាថ្មី ដែលមានរយៈពេល ១៨ខែបន្ថែមទៀត ជូនកីឡាករខ្សែប្រយុទ្ធ ប្រធានក្រុមរូបនេះ។

ទោះបីជាមានឈ្មោះជាប្រធានក្រុម និងជាកីឡាករចំណូលចិត្ត របស់គ្រូបង្វឹកលោក Mikel Arteta ក្តីប៉ុន្តែក្លឹបហាក់ដូចជា មានភាពស្ទាក់ស្ទើរក្នុងការ លក់កីឡាករលេខ១៤រូបនេះ ចេញប៉ុន្តែក៏មិនសូវមានទំនុកចិត្ត ឲ្យកីឡាករវ័យ៣២ឆ្នាំរូបនេះ បានចូលលេង បានញឺកញាប់វិញនោះដែរ ខណៈដែលកុងត្រារបស់គាត់ នឹងត្រូវផុតកំណត់ ក្នុងពេលឆាប់ៗនេះទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top