កីឡា

Park Ji-sung ណែនាំ​ឲ្យ Man Utd ទិញ Son ទៅ​មិន​ខុស​ទេ

Park Ji-sung បាន​និយាយ​ថា Son Heung-min អាច​នឹង​ជោគជ័យ​នេះ Old Trafford និង​បាន​ជំរុញ Manchester United ឲ្យ​ទិញ​ខ្សែ​ប្រយុទ្ធ​របស់ Spurs ម្នាក់​នេះ​ទៅ។

Park Ji-sung អតីត​កីឡាករ​របស់​បិសាច​ក្រហម​ ​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ ជាង​២០០​ប្រកួត​ គិត​គ្រប់​កម្មវិធី​ឲ្យ​ក្លឹប មើល​ឃើញ​មិត្ត​រួម​ជាតិ Son អាច​នឹង​ធ្វើ​បាន​ល្អ ប្រសិន​បើ​គេ​ផ្លាស់​ទៅ​ក្រុម​ លោក Ralf Rangnick។ ប៉ុន្តែ​បើ​ចង់​យក​លេខ​៧​នៅ United គឺ​មិន​អាច​ទេ ព្រោះ Cristiano Ronaldo កំពុង​លេង​នៅ​ទីនោះ។

និយាយ​ប្រាប់ Goal អតីត​កីឡាករ ​ជម្រើសជាតិ​កូរ៉េខាងត្បូង​ បាន​លើក​ឡើង​ថា Son បាន​បង្ហាញ​អំពី​ខ្លួន​គេ នៅ Premier League រួចរាល់ ហើយ​លោក​ជឿជាក់​ គេ​មាន​លក្ខណៈ​គ្រប់គ្រាន់ ​​អាច​ធ្វើ​បាន​ល្អ​នៅ Untied។ បញ្ហា​​តូច​តាច​តែ​មួយ​គត់ Son មិន​ទាន់​អាច​យក​លេខ​៧​ របស់​ខ្លួន​បាន​ឡើយ ដោយ​សារ​តែ Ronaldo កំពុង​នៅ Man Utd។

Son វ័យ​២៩​ឆ្នាំ ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់​ នៅ Premier League ដោយ​រក​បាន​៧៦​​គ្រាប់ ៤១ Assist សម្រាប់​ការ​លេង​២១១​ប្រកួត​​ នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស៕​​ Source: Sabay

Most Popular

To Top