បាល់ពិន័យ១១ម៉ែត្រដែលធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Raheem Sterling បានជួយឲ្យមេឃខៀវ Man City យកបាន៣ពិន្ទុទាំងប្រផិតប្រផោយបន្តស្ថិតនៅ កំពូលតារាង ដោយយកឈ្នះក្រុម Wolves នៅទឹកដី Ethihad ។
លទ្ធផលនេះបានធ្វើឲ្យ Man City បន្តនាំមុខ Liverpool ដល់ទៅ៤ពិន្ទុបណ្តោះអាសន្នខណៈដែលការប្រកួតមិនដែលឈ្នះរបស់ខ្លួនបានបញ្ចប់ទៅកាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅ ទៅលើក្រុម RB Leipzig ។
Wolves មានគ្នាត្រឹម១០នាក់ក្រោយកាតក្រហម Raul Jimenez ទាំងគួរឲ្យភ្ញាក់ផ្អើលដោយកាតក្រហមលើកទី១និងលើកទី២ខុសគ្នាត្រឹមតែរយៈពេល៣៨វិនាទីប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី