កីឡា

កីឡាករខ្សែការពារ ឆ្នើមវ័យក្មេង Leeds ម្នាក់ចេញមុខមករិះគន់ធ្ងន់ៗ ចំពោះគ្រូបង្វឹកលោក Ronald Koeman

Junior Firpo ដែលជាកីឡាករខ្សែការពារ ឆ្នើមដែលកំពុងលេងឲ្យក្លឹប Leeds នៅសប្តាហ៍នេះបានធ្វើការរិះគន់ខ្លាំង ចំពោះគ្រូបង្វឹកលោក Ronald Koeman ក្នុងពេលដែល កីឡាកររូបនេះកំពុងតែធ្វើការ ជាមួយនឹងបុរសហូឡង់រូបនេះ នៅជាមួយនឹង Barcelona ។

តារាឆ្នើមរបស់ Leeds បច្ចុប្បន្នរូបនេះ ធ្លាប់ចូលរួមជាមួយនឹង Barcelona ពីក្លឹប Real Betis កាលពីខែសីហាឆ្នាំ២០១៩ ហើយបានបង្ហាញខ្លួនសម្រាប់ការប្រកួតរបស់ក្លឹបអ្នកមាន បុណ្យមួយនេះត្រឹមតែ៤១ដង ប៉ុណ្ណោះនិងស៊ុតបាន២គ្រាប់ផងដែរ។

កីឡាករខ្សែការពារកណ្តាលវ័យក្មេងរូបនេះបានធ្លាក់ចុះទំរង់ លេងដោយសារកង្វះខាត ការប្រកួតក្រោមការដឹកនាំ របស់លោក Koeman ហើយបានបញ្ចប់ទៅនៃការសម្រេចចិត្ត ក្នុងការផ្ទេរចាកចេញ ពីក្លឹប Leeds កាលពីរដូវក្តៅ កន្លងមកក្នុងតម្លៃខ្លួនប្រមាណ ជា១៣ លានផោន។

កីឡាករបាននិយាយបែបនេះថា នៅថ្ងៃមួយខ្ញុំបានសួរនាំទៅកាន់លោក Koeman ថាហេតុអ្វីមិនសូវដាក់ឲ្យគាត់អាចលេងក្នុងការប្រកួតបានប៉ុន្តែគ្រានោះហើយដែលគាត់ បានធ្វើការកុហកខ្ញុំហើយនៅ តែបន្តធ្វើបែបនេះរហូតមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top