កីឡា

បើកការប្រកួត កីឡាជើងឯក​ កីឡាប៉េតង់វ័យចាស់ និងយុវជន ថ្នាក់ខេត្តកណ្តាល​ ជាផ្លូវការ

ខេត្តកណ្តា៖ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់វ័យចាស់ និងយុវជនជ្រើសរសើជើងឯកថ្នាក់ខេត្តកណ្តាលចាប់ផ្តើមការប្រកួតជាផ្លូវការហើយដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ក្រោយការរៀបចំពីមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាល។

លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាលមានប្រសាសន៍ថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះ ដោយមានការចង្អុល បង្ហាញពីលោកអភិបាលខេត្ត ដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំង ទៅចូលរួមប្រកួតថ្នាក់ជាតិ នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត។ ការប្រកួតពានថ្នាក់ខេត្តឆ្នាំនេះមានការធ្លាក់ចុះនូវក្រុមចូលរួមមួយចំនួន បើធៀបដោយសាតែបញ្ហាមេរោគCOVID-19 ។ តែយ៉ាងណា លោកនៅតែជឿជាក់ថា នឹងជ្រើសបានកីឡាករល្អ ចេញពីការប្រកួតថ្នាក់ខេត្តនេះ។

ការប្រកួតប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល មានក្រុមយុវជនចូលរួមចំនួន៥ក្រុម និងក្រុមកីឡាករវ័យចាស់ចំនួនន ៧ក្រុម។សម្រាប់ក្រុមយុវជនមានក្រុមកីឡាប៉េតង់សេរីភាព១ ក្រុមកីឡាប៉េតង់សេរីភាព២ ក្រុមកីឡាប៉េតង់កំពង់សំណាញ់១ ក្រុមកីឡាប៉េតង់កំពង់សំណាញ់២ និងក្រុមកីឡាប៉េតង់វិទ្យាល័យតាខ្មៅ។

ចំណែកក្រុមកីឡាករវ័យចាស់ចំនួនន ៧ក្រុមរួមមានក្រុមកីឡាប៉េតង់កំពង់សំណាញ់១ ក្រុមកីឡាប៉េតង់កំពង់សំណាញ់២ ក្រុមកីឡាប៉េតង់សមាគមន៍ខេត្ត ក្រុមកីឡាប៉េតង់សមាគមន៍ខេត្ត ក្រុមកីឡាប៉េតង់តាខ្មៅ ក្រុមកីឡាប៉េតង់ព្រែកស្លែង និងក្រុមកីឡាប៉េតង់វែសលែនដ៏៕

Most Popular

To Top