កីឡា

Leeds បណ្តេញគ្រូបង្វឹកលោក Jesse Marsch ក្រោយធ្វើការបានត្រឹម១២ខែ

គ្រូបង្វឹកជនជាតិអាមេរិកលោក Jesse Marsch ទីបំផុតត្រូវបានក្លឹបអង់គ្លេស Leeds UTD បានប្រកាសចែកផ្លូវគ្នាជាផ្លូវការហើយ ​​ក្រោយបានមកជួយក្រុម បានរយៈពេលមិនបាន១ឆ្នាំផង ហើយទំរង់លេងរបស់ក្រុម នៅតែខ្សោយជាបន្តបន្ទាប់នៅឡើយ។

ការប្រកាសដំណឹងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុម Leeds UTD បានបរាជ័យសាជាថ្មី ទៅលើក្រុមនៅបាតតារាងដូចគ្នាដែរនោះគឺ Nottingham Forest ក្នុងលទ្ធផល១ទល់នឹង០ កាលពីយប់ថ្ងៃអាទិត្យកន្លងមក ដែលធ្វើឲ្យក្រុម Leeds មិនទាន់បានស្គាល់ពាក្យឈ្នះឡើយ ក្នុងការប្រកួត៧ដងចុងក្រោយ។

បច្ចុប្បន្ន Leeds UTD ស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៤ នៅឡើយមានត្រឹមតែ២១ពិន្ទុនិងប្រមាណជា២ពិន្ទុ ប៉ុណ្ណោះពីតំបន់ដែលត្រូវបានគេកាត់ចោល ខណៈដែល Nottingham Forest មាន២៤ពិន្ទុឈរ នៅលេខរៀងទី១៣ក្បែរគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top