កីឡា

ប្រធានក្លឹប បកស្រាយបញ្ហា​អ្នកចាំទី Neuer ពាក់ព័ន្ធដល់ CR7 និង Man UTD

ប្រធានក្លឹបរបស់ Bayern Munich កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា ក្លឹបនឹងមិនធ្វើការផ្តាច់កុងត្រា របស់អ្នកចាំទី Manuel Neuer ឡើយទោះបីជាគាត់បានបន្តធ្វើការរិះគន់ក្លឹប ពាក់ព័ន្ធទៅនឹងបញ្ហានៃការបង្ហាញខ្លួនលេង ក្នុងការប្រកួតជូនក្រុមជាច្រើនលើកក៏ដោយ។

ប្រធានក្លឹបលោក Herbert Hainer បានថ្លែងថាការសម្រេចចិត្តរបស់ក្លឹប ចំពោះអ្នកចាំទី Neuer នឹងគោរពទៅតាមកុងត្រាជាប់ជានិច្ច ទោះបីជាមានបញ្ហារវាងគ្នាក្តី ហើយក្លឹបនឹងមិនធ្វើការផ្តាច់កុងត្រារបស់គាត់ ដូចទៅនឹងអ្វីដែល Man UTD ធ្លាប់បានធ្វើចំពោះ CR7 នោះឡើយ។

លោកបានបញ្ជាក់បែបនេះថា៖ យើងមិនផ្តាច់កុងត្រាគាត់ដូចពេល Man UTD ធ្វើចំពោះ CR7 ឡើយពីព្រោះថាទីនេះគឺជា​Bayern Munich ហើយនេះគឺជាអ្វី ដែលយើងគឺជាក្លឹបដ៏ខ្លាំងមួយ និងពិសេសមួយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top