កីឡា

ក្រុមហនុមាន អគ្គលេខាធិការដ្ឋាន ប៉ះក្រុមស.ស.យ.ក ខេត្តកណ្តាល ឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ SOCCER LEAGUE

ភ្នំពេញ៖ ក្រុមបាល់ទាត់សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣បន្ទាប់ពីក្រុមនេះ បានយកឈ្នះគូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាប្រកួតរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានយកឈ្នះក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដោយប៉េណាល់ទីលទ្ធផល ៤ ទល់នឹង ៣ ចំណែក្រុមបាល់ទាត់ ហនុមានអគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ បានយកឈ្នះក្រុមបាល់ទាត់ Royal Mayura Resort លទ្ធផល ៤ ទល់ ១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដូច្នេះក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាលត្រូវប៉ះគ្នាក្រុមបាល់ទាត់ ហនុមានអគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងយកជើងឯកនៃព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣។

ចំណែកក្រុមបាល់ទាត់ Royal Mayura Resort ប្រជែងជាមួយក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ នៅវគ្គផ្តាច់ព្រ័ត្រ យកចំណាត់ថ្នាក់លេខ ៣ ៕ ដោយ៖លី ភីលីព

Most Popular

To Top