កីឡា

Benzema នឹងខកខានការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup

កីឡាករខ្សែប្រយុទ្ធ Karim Benzema ត្រូវបានគេជឿជាក់ថា នឹងមិនមានវត្តមាន ក្នុងការប្រកួតជូនក្រុមឡើយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Club World Cup ដែលនឹងធ្វើឡើង នៅថ្ងៃពុធស្អែកនេះ។

ក្រុម Real Madrid បានបង្ហាញបញ្ជីឈ្មោះ ក្រុមទាំង២៣នាក់ សម្រាប់ការប្រកួតប៉ះនឹងក្រុម Al Ahly កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ ប៉ុន្តែគេសង្គេតឃើញថា មិនមានវត្តមានរបស់កីឡាករ Benzema ដែលជឿជាក់ថា កំពុងមានរបួសតាំងតែពីថ្ងៃទី២ ខែកុម្ភៈពេលប្រកួតប៉ះនឹងក្រុម Valencia នោះឡើយ។

ទោះបីជាយ៉ាងណាក្តីកីឡាករសំខាន់ៗផ្សេងទៀត ដែលមិនមានឈ្មោះក្នុងបញ្ជីប្រកួតលើកនេះ ក៏មានទាំងអ្នកចាំទី Thibaut Courtois កីឡាករ Eder Militao, Lucas Vazquez និង Ferland Mendy ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top