កីឡាករខ្សែការពារជើង ចាស់ឆ្នើមជនជាតិ អេស្បាញ Sergio Ramos នៅថ្ងៃនេះ បានធ្វើការប្តេជ្ញាចិត្ត យ៉ាងខ្លាំងក្លា ចំពោះមុខអ្នកគាំទ្រ PSG ថាមិនធ្វើឲ្យខកបំណងឡើយ ពេលប្រកួតប៉ះនឹងក្លឹបចាស់ អនុស្សាវរិ័យ មិនអាចបំភ្លេចបាន Real Madrid ។
កីឡាកររូបនេះ បាននិយាយបែបនេះថា going to die សម្រាប់ PSG ពេលប្រកួតប៉ះ នឹងអធិរាជស Real Madrid ពេលប្រកួតវគ្គ
១៦ក្រុម ចុងក្រោយ នៃពានរង្វាន់ Champions League លើកនេះ ។
ទោះបីជាយ៉ាងណាក្តីចាប់ តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹង PSG មក Ramos រូបនេះបានបង្ហាញខ្លួន តែម្តងគត់ដោយសារ តែរបួសសាច
ដុំប៉ុន្តែគាត់រំពឹងថានឹងអាចបង្ហាញខ្លួន ក្នុងការប្រកួតដ៏អស្ចារ្យមួយនេះ ជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី