ក្លឹបយក្សអេស្បាញ Barcelona នៅ សប្តាហ៍នេះបានចេញមកធ្វើការអះអាងថាខ្លួនគឺគ្មានចំណាប់អារម្មណ៍ ឡើយជាមួយនឹងកីឡាករបារាំង Paul Pogba ជាពិសេសកញ្ចប់លក្ខខណ្ឌ ដែលមានតម្លៃថ្លៃខ្លាំងនោះ។
ក្លឹបបានអះអាងរួចហើយដែរទៅកាន់ក្លឹបភ្នាក់ងាររបស់កីឡាករគឺលោក Mino Raiola ទោះបីជាបុរសរូបនេះធ្លាប់បានដាក់លក្ខខណ្ឌថា ប្រសិនបើចង់បាន Erling Haaland ចាំបាច់ត្រូវតែទិញយក Pogba ជាមុនសិន។
គួរឲ្យដឹងដែរថាលោក Raiola ថ្មីៗនេះបានជួបគ្នាជាមួយនឹងប្រធានក្លឹប Barcelona លោក Joan Laporta ផងដែរអំពីលទ្ធភាព
នៃការដោះដូរក្នុងខែមករាខាងមុខនិងរដូវក្តៅផងខណៈដែលក្លឹបកំពុងស្ថិតនៅក្រោមការដឹកនាំថ្មីរបស់លោក Xavi៕
ប្រែសម្រួល៖ស៊ុនលី