កីឡា

Newcastle មានទំនុកចិត្តថានឹងអាចផ្ទេរ Trippier បាន

The Mirror នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបអង់គ្លេស Newcastle បានបង្ហាញនូវទំនុកចិត្តយ៉ាងរឹងម៉ាំថា នឹងអាច
នាំយកកីឡាករ ខ្សែការពារពោរពេញដោយបទពិសោធម្នាក់ ពីក្លឹបអេស្បាញបាន។

Newcastle បានចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកីឡាករខ្សែការពារស្លាប Trippier ពីក្លឹបAT Madrid ខណៈដែល
ការពិភាក្សា គ្នាគឺកំពុងស្ថិតនៅក្នុងដំណើរការទៅហើយហើយ កីឡាករផ្ទាល់ក៏មានបំណងចង់ត្រឡប់ មកអង់គ្លេសវិញផងដែរ។

ក្រៅពីនោះ ប្រភពដដែលក៏បានបញ្ជាក់ដែរថាកីឡាករ ផ្ទាល់បានប្រាប់ទៅកាន់មិត្តភ័ក្តជិតស្និទ្ធរបស់ ខ្លួនថាគាត់នឹងជម្រុញឲ្យកិច្ច ព្រមព្រៀងនេះអាចធ្វើឡើងបានឆាប់ បំផុតនៅត្រឹមខែមករាខាងមុខនេះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ Trippier បានបង្ហាញខ្លួន២០ដង មកហើយសម្រាប់រដូវកាលនេះឲ្យក្លឹប អេស្បាញហើយកុងត្រារបស់ គាត់នៅសល់តែ១២ខែ ទៀតប៉ុណ្ណោះរហូតដល់ឆ្នាំ២០២៣៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top