ភ្នំពេញ៖លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអគ្នេយ៍ និងជាអនុប្រធាន សហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិនាថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញជាអធិបតីភាព នៃកិច្ចប្រជុំប្រចាំឆ្នាំ របស់សហព័ន្ធកីឡាតេក្វាន់ដូ អាស៊ីអាគ្នេយ៍ជាមួយប្រទេស៦ផ្សេងទៀត ដំណើរឆ្ពោះទៅព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2០23 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជា ម្ចាស់ផ្ទះប្រព្រឹត្តិទៅនៅគណៈកម្មាធិការ សិទ្ធមនុស្សកម្ពុជា ។

លោកប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានប្រាប់ឲ្យដឹងថា នេះជាកិច្ចប្រជុំប្រចាំឆ្នាំរបស់សហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអគ្នេយ៍ ដោយលោកប្រធានតែងតែអញ្ជើញសមាជិកសហព័ន្ធដែលមាន៧ប្រទេសគឺកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន កន្លងមកយើងតែងតែធ្វើឡើងនៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ប្រទេសកម្ពុជាឲ្យពិភពលោកបានដឹង។
មួយទៀតនោះកិច្ចប្រជុំនេះដើម្បីត្រៀមសម្រាប់ព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2០23 លើកទី៣២នៃប្រភេទវិញ្ញាសាដាក់ការប្រកួត ដោយយើងគោរពលើគោលការណ៍យុត្តិធម៌ត្រូវត្រឹម។

លោកបានបន្តថា កាលដឹងពីវិញ្ញាសាគឺចង់ឲ្យពួកគាត់ហ្វឹតហាត់មុន ដែលជាការប្រកួតប្រកបយុត្តិធម៌បំផុត សម្រាប់ប្រទេសចូលរួម ដោយសារយើងបានបង្ហាញកវិញ្ញាសាឲ្យគាត់ដឹងមុន និងបង្ហាញផែនការ រៀបចំព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2០23ពិតប្រាកដ បន្ទាប់ពីសម្តេចតោជេ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការនូវ វិមានកីឡដ្ឋានជាសំណង់ធំ ជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើង ពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងកម្មវិធីរាប់ថយក្រោយ៥២ថ្ងៃមុនដល់ការប្រកួតកីឡា SEA GAMES 2០23 ។

លោកបន្ថែមទៀតថា សមាជិកសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអគ្នេយ៍មានការបារម្ភ លើប្រព័ន្ធបច្ចេកទេសរៀបចំប្រកួត SEA GAMES 2០23 ដូច្នេះ សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានស្នើសុំឲ្យប្រធាន សហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិជួយផ្នែកបច្ចេកទេសនេះ ហើយសហព័ន្ធអន្តរជាតិ ក៏យល់ព្រមជួយទាំងស្រុង ដូចជាការចុះឈ្មោះ ដាក់ពិន្ទុ និងកាត់សេចក្តីដោយប្រព័ន្ធ បច្ចេកវិទ្យាទំាងអស់តែម្តង ៕ដោយ៖លី ភីលីព

