កីឡា

Cavani ព្រមព្រៀងកុងត្រា រយៈពេលខ្លីជួយ Barcelona

ទីបំផុតកីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani គឺនឹងបានក្លាយទៅជាកីឡាករ សម្រាប់ជំនួសតំណែងកីឡាករ Aguero ហើយនៅកីឡាដ្ឋាន Camp Nou។

Cavani បានឈានទៅដល់ការព្រមព្រៀង ដើម្បីចូលរួមជាមួយនឹង Barcelona ពីក្លឹបបិសាចក្រហម Man UTD នេះបើយោងតាមការបញ្ជាក់ដោយកាសែត The Marca និង The Goal ផងដែរ។

កីឡាករខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេជឿជាក់ទៀតថា នឹងចុះកុងត្រាដែលមានរយៈពេលខ្លី រហូតដល់ចុងរដូវកាល ដើម្បីជំនួស Aguero ដែលទើបប្រកាសចូលនិវត្ត។

Cavani បានជួបបញ្ហាជាច្រើន ក្នុងការបង្ហាញខ្លួនឈុតធំ របស់ក្លឹបជាពិសេសក្រោយការផ្ទេរ មកដល់នៃកីឡាករ CR7 ហើយបិសាចក្រហម Man UTD ក៏បានសប្បាយចិត្តផងដែរ ចំពោះដំណឹងនេះដើម្បីលប់ឈ្មោះកីឡាករ វ័យ៣៤ឆ្នាំរូបនេះចេញពីខ្ទង់ចំណាយប្រចាំខែរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top