ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួត ជ្រើសរើសជើងឯក កីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាថ្ងៃបើកឆាតដំបូង ក្រុមកីឡា តេក្វាន់ដូ New World ដណ្តើម មេដាយមាស២គ្រឿងមុនគេ ដោយការប្រកួតប្រព្រឹត្តនៅសាលា ACE ចាក់អង្រែក្រោម រាជធានីភ្នំពេញ រៀបចំដោយ ខេមរសហព័ន្ធតេក្វាន់ដូ WT ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា ។
វិញ្ញាសាមេគុន ឯកត្តជននារី អាយុ១៥ទៅ១៧ឆ្នាំ ៖ កីឡាការិនី ហ៊ីង មុនីបញ្ញា New World មេដាយមាស កីឡាការិនី ស៊ីម វឌ្ឍនា The Best មេដាយប្រាក់ និងកីឡាការិនី សារ៉ាត ណាសា បក្សីដែក និងកីឡាការិនី គង់ សុខលក្ស្មី ពោធិ៍សែនជ័យ មេដាយសំរិទ្ធ ។ វិញ្ញាសាមេគុន ឯកត្តជននារី អាយុ១២ទៅ១៤ឆ្នាំ៖កីឡាការិនី សម្បត្តិមុនី រតននិស្ស័យ Westline មេដាយមាស កីឡាការិនី ហេង ម៉េងលាភ បក្សីដែក មេដាយប្រាក់ និងកីឡាការិនី គង់ ច័ន្ទបូណ៌មី ពោធិ៍សែនជ័យ និងកីឡាការិនី ថា សុន្ទរី សុវណ្ណាភូមិមេដាយសំរិទ្ធ ។
វិញ្ញាសាមេគុន ឯកត្តជនបុរស អាយុ១៥ទៅ១៧ឆ្នាំ៖កីឡាករ ឈន គីមហាក់ New World មេដាយមាស កីឡាករ ខែង លីម៉េង ហូសាណា មេដាយប្រាក់ និងកីឡាការិនី សុទ្ធ ម៉េងហ័រ B.1OO.k និងកីឡាករ ហៃ ពេញ O.P1 មេដាយសំរិទ្ធ។វិញ្ញា សាមេគុន ឯកត្តជនកុមារ អាយុ១២ទៅ១៤ឆ្នាំ៖កីឡាករ ថោង រីតេវ៉ាហា មិត្តភាព១ មេដាយមាស កីឡាករ ផាន្នា ថាណុង សុវណ្ណាភូមិ មេដាយប្រាក់ និងកីឡាករ ពៅ មានហួរ ហូសាណា និងកីឡាករ សារ៉ាត ណាអារ្យ បក្សីដែកមេដាយសំរិទ្ធ ។
ការប្រកួតខាងលើកនេះ មានក្រុមកីឡាករ-កីឡាការិនី គណៈប្រតិភូ និងគ្រូបង្វឹកចំនួន១២៣ មកពី២៧ក្លិប នៅទូទៅប្រទេសកម្ពុជា ក្នុងនោះមានរួមខេត្តសៀបរាម ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកណ្តាល និងភ្នំពេញ។ ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ឆ្នាំ២០២១នេះ មាន១៧វិញ្ញាសា ក្នុងនោះ វិញ្ញាសាប្រយុទ្ធ ១០ប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងមេគុនចំនួន៧។វិញ្ញាសាប្រយុទ្ធ១០ប្រភេទ ទម្ងន់រួមមានបុរស មាន៥ ប្រភេទទម្ងន់ គឺទម្ងន់ក្រោម ៥៤គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៨គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៣គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៨គ.ក្រ អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៦៨គ.ក្រឡើង អាយុ១៧ឆ្នាំឡើង ។
ចំណែកនារីមាន៥ប្រភេទទម្ងន់ដូចគ្នា គឺទម្ងន់ក្រោម ៤៦គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៤៩គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៣គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៧គ.ក្រ អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៥៧គ.ក្រឡើង អាយុ១៧ឆ្នាំឡើង។ រីឯវិញ្ញាសាសម្តែងមេគុនចំនួន៧ រួមមានឯកត្តជនបុរស អាយុ១២-១៤ឆ្នាំ ឯកត្តជននារីអាយុ១២-១៤ឆ្នាំ ឯកត្តជនបុរសអាយុ ១៥-១៧ឆ្នាំ ឯកត្តជននារីអាយុ១៥-១៧ឆ្នាំ ឯកត្តជនបុរសអាយុ១៨ឆ្នាំឡើង ឯកត្តជននារីអាយុ១៨ឆ្នាំឡើង និងវិញ្ញាសាជាគូ (បុរស-នារី)អាយុ១៨ឆ្នាំឡើង៕ដោយ៖លី ភីលីព