កីឡា

ក្រសួងមហាផ្ទៃ ដណ្តើមមេដាយ ៩គ្រឿង នៃកីឡាកីឡាតេក្វាន់ដូ ITF ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយ ៩ គ្រឿងសម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF នៃព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិទំាង៣៨ និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តប៉ៃលិនដណ្តើមមេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តស្ទឹងត្រែងដណ្តើមមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងខេត្តកំពង់ដណ្តើមមេដាយប្រាក់២គ្រឿង ខេត្តបាត់ដំបូង និងខេត្តតាកែវទទួលមេដាយសំរិទ្ធ ១ គ្រឿង ។

ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ 

កីឡាតេក្វាន់ដូ ITF ប្រព្រឹត្តទៅចាប់ថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង១២ចូលរួមរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តតាកែវ៕ ដោយ៖លី ភីលីព

Most Popular

To Top