កីឡា

កីឡាតេក្វាន់ដូ WT ដណ្តើមមេដាយជូនកម្ពុជា បាន៤គ្រឿងហើយ សម្រាប់ការប្រកួតកីឡា SEA GAMES 2021 នៅវៀតណាមគិតត្រឹមថ្ងៃទី១៨

ភ្នំពេញ៖ លោក ជាតិ ខេមរា ជាគ្រូបង្វឹកបានប្រាប់ឲ្យដឹង តាមប្រព័ន្ធអនឡាញ ពីប្រទេសវៀតណាមថា គិតិមកដល់ងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះប្រភេទកីឡាតេក្វាន់ដូ WT របស់ប្រទេសកម្ពុជាដណ្តើមបានមេដាយ ចំនួន៤គ្រឿង ជូនប្រទេសជាតិសម្រាប់ ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។

លោកបានបន្តថា សម្រាប់មេដាយទំាង៤ គ្រឿងក្នុងនោះមេដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងសំរិទ្ធ២គ្រឿង។ កីឡាករតេក្វាន់ដូWT វ៉ា មិថុនា ទទួលបានមេដាយមាស ក្រោយបានឈ្នះម្ចាស់ផ្ទះវៀតណាម និងហ្វីលីពិន លើវិញ្ញាសាបុរស Kyorugi ទម្ងន់ ក្រោម ៧៤ គីឡូក្រាម កីឡាការិនីតេក្វាន់ដូWT ឈឿង អាលីហ្សា ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសានារី Kyorugi ទម្ងន់ ក្រោម ៥៧ គីឡូក្រាម។

ចំណែកកីឡាករតេក្វាន់ដូWT សំ យូដេត ទទួលបានមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសា ប្រយុទ្ធទម្ងន់ក្រោម ៥៨គ.ក្រ និងកីឡាករតេក្វាន់ដូWT ឈុន សុខឡុង ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង លើវិញ្ញាសាប្រយុទ្ធ ទម្ងន់ក្រោម ៦៨គ.ក្រ៕ ដោយ៖លី ភីលីព

Most Popular

To Top