កីឡា

ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៥គ្រឿង នៃកីឡាវូវីណាម ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស៥ គ្រឿងសម្រាប់ប្រភេទកីឡាវូវីណាម នៃព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិទំាង៣៨ និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ១គ្រឿង ខេត្តព្រៃវែងដណ្តើមមេដាយមាស ២ គ្រឿង ប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តស្វាយរៀងដណ្តើមមេដាយមាស ១គ្រឿង ប្រាក់ ៤គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តប៉ៃលិនដណ្តើមមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង

ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ 

កីឡាវូវីណាមប្រព្រឹត្តទៅចាប់ថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅអាគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង៨ចូលរួមរួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ៕ ដោយ៖លី ភីលីព

Most Popular

To Top