កីឡា

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប្រកាសរៀបចំ ការប្រកួតជើងឯកជាតិ ថ្នាក់ជាតិ២០២២

ភ្នំពេញ ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រកាសជាផ្លូវការរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវិណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលគ្រោងនឹង ធ្វើនៅអគារដំបូលទូក នៃសាកលវិទ្យាល័យភ្នំពេញនោះ នឹងមានរយៈពេល៣ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី១៧ដល់១៩កញ្ញា២០២២ ក្រោមការប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និង កីឡា ។

លោក យ៉ាំ ថៃសាន់ ជាអគ្គលេខាធិការ សហព័ន្ធបាននិយាយថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធបានដាក់ចំនួន ១៨ វិញ្ញាសាទាំងមេគុន និងប្រយុទ្ធ។ វិញ្ញាសាផ្នែកមេគុនឯកត្តជនពេញវ័យមាន ៩ ប្រភេទដោយនារីមាន៤ប្រភេទគឺឡុងហួង្វៀង ថាប់ថឺង្វៀង មេគុនដាវ និង កាំបិតធំ ។ សម្រាប់បុរសមាន៥ ប្រភេទនោះ គឺថាប់ថឺង្វៀងមេគុនដាវ កាំបិតធំ ងួនមួងង្វៀន និង ដំបង ។

វិញ្ញាសាមេគុនអាយុ ក្រោម១៦ឆ្នាំមានតែ២ប្រភេទប៉ុណ្ណោះគឺឡុងហូង្វៀង សម្រាប់នារី និងបុរស ។ វិញ្ញាសាប្រយុទ្ធមាន៧វិញ្ញាសា ដោយនារីមាន៣វិញ្ញា សាសម្រាប់ប្រភេទ អាយុ១៤ឆ្នាំ គឺប្រភេទទម្ងន់៥១ដល់ ៥៥គីឡូក្រាម ទម្ងន់៥៥ដល់៦០ គីឡូក្រាម និងទម្ងន់៥១ដល់៦០គីឡូក្រាម ។ ប្រយុទ្ធបុរសមាន ៤ប្រភេទទម្ងន់គឺ៥១ដល់៥៥គីឡូក្រាម ៦០ដល់៦៤គីឡូក្រាម ៦៤ដល់៦៨គីឡូក្រាម និង ៥១ដល់៦៨គីឡូក្រាម ។

សមាគម ឬ ក្លិប មាន សិទ្ធចុះឈ្មោះកីឡាករ កីឡាការិនីបានតែ១រូប ឬ ១ក្រុមក្នុងមួយវិញ្ញាសា ព្រមទាំងមាន អាយុចាប់ពី១៣ដល់៣៥ឆ្នាំ ជាមួយគ្នានោះក្នុងម្នាក់ចូលរួម ប្រកួតបានតែ២វិញ្ញាសា ហើយមួយសមាគម ឬក្លិបអនុញ្ញាត ឲ្យចូលរួមប្រកួតបានតែ ៨រូបប៉ុណ្ណោះ ។ មានតែវិញ្ញាសា ប្រយុទ្ធតែមានគត់ ត្រូវបានកំណត់ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ស្ទួនសម្រាប់វិញ្ញាសា ដទៃទៀតគ្មានចំណាត់ថ្នាក់លេខ៣ ស្ទួននោះទេមានតែលេខ៣ម្នាក់គត់ ៕

Most Popular

To Top