គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ លោក Jurgen Klopp ឆ្លើយតប ទៅនឹងបញ្ហានៃការកើនឡើង ចំនួនឆ្លងកូវីដ កាន់តែច្រើន នាពេលចុងក្រោយនេះ នៅក្នុងលីគកំពូល អង់គ្លេស នោះបាន លើកឡោះងថា វាគឺជារឿងចាំបាច់ សម្រាប់កីឡាករ ទាំងឡាយ ដើម្បីការពារខ្លួនគេច ចេញពីកូវីដនិង ទាំងមិត្តរួមក្លឹបផងដែរ ។
លោក Klopp បានបន្តទៀតថា Liverpool នឹងធ្វើការពិចារណាឡើយ ចំពោះកីឡាកររូបណា ដែលមិនទាន់បានចាក់វ៉ាក់សាំង ការពារកូវីដ ដែលវាគឺជាកត្តាគម្រាម កំហែង ដល់ក្លឹបទាំងមូលហើយ បើមិនដូច្នោះទេ លោកនឹងទុកកីឡាករ ឲ្យនៅដាច់ដោយឡែក រហូតជាមិនខាន។
អស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ កូវីដបានបណ្តាលឲ្យមានបញ្ហារំខានខ្លាំង មែនទែនដល់បាល់ទាត់ របស់ពិភពលោក និងជាពិសេសអង់គ្លេស ហើយចុង ក្រោយនេះ ចំនួន ឆ្លងនៅលីគអង់គ្លេស បានកើនឡើងដល់ចំណុចដ៏ ខ្ពស់មួយមិនធ្លាប់មានផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី