កីឡា

Man UTD ចាប់អារម្មណ៍កីឡាករ ខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ពីលីគអាហ្សង់ទីន

យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានបញ្ចូលឈ្មោះកីឡាករ គោលដៅម្នាក់របស់ក្លឹបចូលទៅក្នុងបញ្ជីកីឡាករគោលដៅ របស់ខ្លួននាពេលអនាគត ។

កីឡាករ Julian Alvarez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប River Plate ត្រូវបានក្លឹបអង់គ្លេសរូបនេះធ្វើការ ទំនាក់ទំនងសុំចរចា រួចរាល់ទោះបីជាក្លឹប River Plate បានព្យាយាមដើម្បីអាចរក្សាវត្តមានកីឡាកររូបនេះ បានយ៉ាងហោចណាស់១ រដូវកាលទៀតក្តី ។

កីឡាករវ័យ២១ឆ្នាំរូបនេះ មិនត្រឹមតែប៉ុណ្ណោះទេ ក៏កំពុងក្លាយជាចំណាប់អារម្មណ៍ របស់ក្លឹបជាច្រើននៅអ៊ឺរ៉ុបផងដែរ បន្ទាប់ពីការបង្ហាញខ្លួនក្នុង រដូវកាលដ៏អស្ចារ្យ ដោយអាចរកគ្រាប់បាល់បាន រហូតទៅដល់១៨គ្រាប់ និងជួយមិត្តរួមក្រុមរកបាន ៦គ្រាប់ផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top