តាំងពីចាប់មានវត្តមាន និងទទួលស្គាល់ជាផ្លូវការតាំងពីសតវត្សទី ១៩ មក បាល់ទាត់បានវិវត្តន៍ក្លាយជាកីឡាស្ថិតក្នុងចំណោមកីឡាដែលមានប្រជាប្រិយបំផុត នៅក្នុងពិភពលោក។ ក្លឹបបាល់ទាត់ចំណាស់ៗមួយចំនួនដូចជា AC Milan និង Real Madrid ជាដើម នៅតែបន្តរក្សាភាពសំខាន់របស់ខ្លួន ក្នុងលីគធំៗនៅអឺរ៉ុប។ ទោះជាយ៉ាងណា ពួកគេមិនមែនជាក្លឹបចាស់បំផុតលើលោកឡើយ។ ខាងក្រោមជាបណ្ដាក្លឹបបាល់ទាត់ ចំនួន ៥ ដែលមានវ័យចាស់បំផុតលើលោក៖
៥. ក្លឹបអង់គ្លេស Notts County៖ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦២។

៤. ក្លឹបអង់គ្លេស Cray Wanderers FC៖ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦០។

៣. ក្លឹបអង់គ្លេស Hallam FC៖ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦០។

២. ក្លឹបប៉េរូ Lima CFC៖ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៥៩។

១. ក្លឹបអង់គ្លេស Sheffield FC៖ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៥៧៕

Source: Sabay
