កីឡា

FIFA សន្យាផ្តល់មូលនិធិថ្មី​ សម្រាប់សមាជិកសហព័ន្ធ ក្រោមផែនការ World Cup ២ឆ្នាំ

LAUSANNE៖ FIFA បានប្តេជ្ញាថានឹងប្រគល់ប្រាក់បន្ថែម ចំនួន ១៤ លានដុល្លាររៀងរាល់ ៤ ឆ្នាំទៅឲ្យសហព័ន្ធនីមួយៗ នៃសមាជិក ២១១ របស់ខ្លួន ប្រសិនបើស្ថាប័ន គ្រប់គ្រងបាល់ទាត់ពិភពលោក ទទួលបានជោគជ័យក្នុងការ រៀបចំការប្រកួតបាល់ទាត់ពិភពលោក ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ស្ថាប័នកាលពីថ្ងៃចន្ទបានរៀបចំកិច្ចប្រជុំកំពូល សកលនិម្មិតដើម្បីពិភាក្សាអំពីផែនការ ដ៏ចម្រូងចម្រាសរបស់ខ្លួន ក្នុងការរៀបចំការ ប្រកួតបាល់ទាត់ពិភពលោក រៀងរាល់២ឆ្នាំម្តងជំនួសឲ្យវដ្តរយៈពេល ៤ ឆ្នាំបច្ចុប្បន្ន ជាផ្នែកមួយ នៃប្រតិទិនការប្រកួតអន្តរជាតិថ្មី សម្រាប់រយៈពេលលើសពី ២0២៤ ។

ទឡ្ហីករណ៍សេដ្ឋកិច្ចរបស់ខ្លួន មិនបានបញ្ជាក់ច្បាស់លាស់ ពីមុនមកទេ ប៉ុន្តែ FIFA នឹងសង្ឃឹមថា យ៉ាងហោចណាស់តួលេខនេះ អាចបញ្ចុះបញ្ចូលប្រទេសតូចៗ ឲ្យដើរពីក្រោយផែនការ។

ប្រសិនបើការប្រកួតបាល់ទាត់ពិភពលោក ត្រូវបានប្រារព្ធឡើងរៀងរាល់២ឆ្នាំម្តង របាយការណ៍ឯករាជ្យមួយ ដោយអ្នកស្រាវជ្រាវទីផ្សារនៅ Nielsen បានប៉ាន់ប្រមាណថា ប្រហែល ៤.៤ ពាន់លានដុល្លារនៃប្រាក់ចំណូលបន្ថែម នឹងត្រូវបានបង្កើតក្នុងរយៈពេល ៤ ឆ្នាំ។

របាយការណ៍ក៏បានណែនាំថា ប្រាក់ចំណូលពីច្រកទ្វារ សិទ្ធិប្រព័ន្ធផ្សព្វផ្សាយ និងការឧបត្ថម្ភសម្រាប់ការប្រកួតមាន ៤៨ ក្រុម ខណៈការប្រកួតបាល់ទាត់ពិភពលោក គ្រោងនឹងក្លាយទៅជាពីឆ្នាំ ២0២៦ អាចកើនឡើង ពីប្រាំពីរពាន់លានដុល្លារ ដល់ ១១.៤ ពាន់លានដុល្លារ កើនឡើងជាង ៦0 ភាគរយ។

តាមរយៈការបង្កើតមូលនិធិ សាមគ្គីភាពប្រមាណ ៣.៥ ពាន់លានដុល្លារ ក្នុងរយៈពេល៤ ឆ្នាំដំបូង នៃប្រតិទិនកំណែទម្រង់ FIFA ប៉ាន់ស្មានថា វាអាចបែងចែកប្រហែល ១៦ លានដុល្លារដល់គ្រប់សហព័ន្ធ ក្នុងរយៈពេលនោះ។ លើសពីនេះ FIFA ក៏គ្រោងនឹងបង្កើនមូលនិធិ តាមរយៈកម្មវិធី FIFA Forward របស់ខ្លួនចំនួន ៣លានដុល្លារពី៦ លានដុល្លារដល់ ៩ លានដុល្លារ នាពេលបច្ចុប្បន្ន៕ ដោយ៖លី ភីលីព

Most Popular

To Top