ទីបំផុតការប្រកួតរវាងក្រុម Arsenal និងក្រុម Wolves ក៏ត្រូវបានគេសម្រេចចិត្ត ក្នុងការផ្អាកដំណើរការ ជាបណ្តោះអាសន្នផងដែរ។

ការប្រកួតក្នុងលីគដែលគ្រោងធ្វើឡើង នៅថ្ងៃអង្គារនោះត្រូវបានលើកពេលទៅវិញ ដោយសារតែបញ្ហារបួសកីឡាករផង និងជាពិសេសករណីកូវីដមានចំនួនកើនឡើងផង ដែលជាហេតុធ្វើឲ្យពួកគេ មិនអាចមានកីឡាករគ្រប់គ្រាន់ ក្នុងការប្រកួត។
ការប្រកាសនេះបានធ្វើឡើង នៅក្រោយបន្តិចប៉ុណ្ណោះ ក្នុងពេលដែលក្រុមរបស់គ្រូបង្វឹក Wolves លោក Bruno Lage បានផ្អាកការប្រកួតម្តងដែរ ហើយចំថ្ងៃ Boxing Day ប៉ះនឹងក្រុម Watford ។
Premier League ព្រមទទួលយកការស្នើសុំរបស់ Wolves ក្រោយពេលដេលក្រុមបានអះអាងថា កីឡាកររបស់ខ្លួន សម្រាប់ការប្រកួត មិនមានចំនួនគ្រប់១៣នាក់ឡើយ ខណៈដែលករណីកូវីដមានការកើនឡើង ក្នុងសមាជិក៕ ប្រែសម្រួល៖ស៊ុនលី
