កីឡា

AEU បានចាប់ដៃគូរជាមួយ FAFA សម្រាប់រដូវកាល 2022

ក្លិបបាល់ទាត់ អាស៊ី អ៉ឺ រ៉ុប យូណាយធីត ចុះកុងត្រាលើ់កិច្ចសន្យាធ្វើជាម្ចាស់ដៃគូរឧបត្ថម្ភផ្លូវការជាមួយក្រុមហ៊ុន FAFABETS company ដើម្បីត្រៀមសម្រាប់រដូវកាល២០២២ខាងមុខនេះ

លោក ផេង ចន្នា អ្នកចាត់ការទូទៅរបស់អាស៊ី អឺរ៉ុប យូណាយធីត Òថ្នាក់ដឹកនាំក្លិបទាំងអស់សប្បាយចិត្តក្នុងការចុះកុងត្រាជាមួយក្រុមហ៊ុន FAFABETS companyនេះ ហើយក៏ជាការសម្រួលបន្ទុកមួយយ៉ាងធំក្នុងការរៀបចំក្លិបត្រៀមប្រកួតពានរង្វាន់នាៗក្នុងរដូវកាល២០២២ Ó

អ្នកចាត់ការទូទៅ ដ៏ដែលបានបញ្ជាក់ថា Òកន្លងមកដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយ ក្នុងសម័យកាលជំងឺ Covid-19 ក្លិបបានជួបបញ្ហាហិរញ្ញវត្ថុដែលធ្វើអោយប៉ះពាល់ខ្លាំងក្នុងការរៀបចំក្លិប ហើយក្រុមហ៊ុនផ្សេងទៀតបានពិចារណាដកខ្លួនចេញស្ទើរទាំងអស់ ហើយក្លិបក៏បានពិចារណបើសិនមិនមានក្រុមហ៊ុនមកឧបត្ថម្ភទេ ក្លិបអាចប្រឈមមុខក្នុងការបិទក្លិបជាមិនខានÓ

ជាចុងក្រោយ លោក ផេង ចន្នា តំណាងថ្នាក់ដឹកនាំក្លិបទាំងអស់ សូមអរគុណដល់ក្រុមហ៊ុន FAFABETS company ដែលបានចូលមកធ្វើជាម្ចាស់ឧបត្ថម្ភធំរបស់ក្លិប ដែលជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុ លើការពង្រឹងបន្ថែមសមត្ថភាពដល់សមាជិកក្លិបយើងខ្ញុំ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត បានប្រកាស់ចុះកុងត្រាលើ់កិច្ចសន្យាធ្វើជាម្ចាស់ដៃគូរឧបត្ថម្ភផ្លូវការជាមួយក្រុមហ៊ុន FAFABETS company នៅលើទំព័រ Facebook របស់ខ្លួន៕

Most Popular

To Top