កីឡា

Lukaku ប្តុរចូលភ្លាមរកគ្រាប់ដំបូង បានភ្លាមជួយឲ្យ Chelsea យកបាន៣ពិន្ទ

កីឡាករខ្សែប្រយុទ្ធ Lukaku ដែលជាកីឡាករតម្លៃខ្លួន កំណត់ត្រារបស់ក្លឹបតោខៀវ Chelsea យប់មិញនេះបានប្តុរចូលភ្លាម អាចរកគ្រាប់ដំបូង ក្នុងលីគរបស់ខ្លួនភ្លាម ហើយថែមទាំងអាចបន្ថែមគ្រាប់បាល់ ១១ម៉ែត្រមួយទៀត ជួយឲ្យក្រុមរបស់លោក Tuchel យកឈ្នះងាយៗលើAston Villa។

ខណៈដែល Chelsea និងក្តីសុបិន្តក្នុងការលើកពានរង្វាន់អង់គ្លេស កាន់តែខិតឆ្ងាយទៅហើយនោះ Lukaku ហាក់ដូចជាបានក្លាយទៅជា វិរៈបុរសថ្មីម្នាក់ ដើម្បីជួយជម្រុញក្រុមសាជាថ្មី នៅក្នុងពេលវេលាដែលនៅសេសសល់ ក្នុងរដូវកាលនេះ។

គិតចាប់តាំងតែពីខែកញ្ញា មកដល់ពេលនេះ មានរយៈពេលជាង៦សប្តាហ៍ហើយ ដែលកីឡាកររូបនេះ បានបន្តសម្រាកព្យាបាលរបួស ប៉ុន្តែក្រោយការប្រកួតយប់មិញនេះមានន័យថា Lukaku នឹងអាចបង្ហាញវត្តមាន ជាប់ជាប្រចាំជួយក្រុមវិញ ជាមិនខាន​។

គ្រាប់បាល់ដំបូងកើតឡើង​ តាំងតែពីនាទីទី២៨ជាគ្រាប់ បាល់បញ្ចូលទីខ្លួនឯងដោយ Reece James តែ Jorginho តាមស្មើមកវិញ នៅនាទីទី៣៤ជាគ្រាប់បាល់១១ម៉ែត្រ និងក្រោយមកតង់ទី២ទើប Lukaku អាចរកបាន១គ្រាប់នាំមុខវិញ និងបន្ថែម១គ្រាប់ទៀត នៅនាទីទី៩០បូក៣ទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top