The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Barcelona នឹងបន្តរងចាំរហូតដល់កីឡាករ De Jong នឹងត្រូវសម្រេចចិត្តយ៉ាងណា ចំពោះសំណើរ សុំឲ្យគាត់បន្តលេងជាមួយនឹងក្លឹប Cadiz សិនក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល។
Barcelona បានចុះកុងត្រាខ្ចីជើង ខ្សែប្រយុទ្ធ De Jong រូបនេះពីក្លឹប Sevilla ប៉ុន្តែមិនទាន់ផុតកំណត់ផង ក៏មានបំណងចង់ឲ្យគាត់ ចាកចេញទៅលេង ជាមួយនឹង Cadiz ក្នុងលក្ខខណ្ឌខ្ចីជើងដដែល ពីព្រោះថា Sevilla មិនចង់បានគាត់វិលត្រឡប់ឡើយ។
ដូចនេះកុងត្រានឹងធ្វើឡើង ជាមួយនឹងក្លឹបទាំងបី ចំពោះសំណើរចុងក្រោយមួយ តែនឹងត្រូវរងចាំរហូតដល់ មានការសម្រេចចិត្ត ចុងក្រោយមួយរបស់ De Jong ដែលនឹងធ្វើឡើង នៅថ្ងៃអង្គារនៅពេលដែលក្រុម វិលត្រឡប់មករកការហ្វឹកហាត់វិញ ជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី