កីឡា

Bayern ចូលរួមប្រជែងយក De Jong ជាមួយនឹង Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអាល្លឺម៉ង់ Bayern Munich បានបង្ហាញពីផែនការថ្មីមួយដើម្បីអាចចូលរួមប្រជែងជាមួយនឹងក្លឹបផ្សេង​ ទៀតក្នុងការចរចានាំយកកីឡាករ Frenkie de Jong ពីក្លឹប Barcelona
ទាំងដែលបានដឹងហើយថាពេលនេះបិសាចក្រហម Man UTD កំពុងប្រឹងប្រែងខ្លាំងក្នុងកិច្ចការងារនេះ។

កីឡាករអន្តរជាតិហូឡង់រូបនេះត្រូវបាន ចែចង់ដោយក្លឹបបិសាចក្រហម Man UTD អសរ់យៈពេលជាច្រើនខែមកហើយប៉ុន្តែកីឡាករហាក់ដូចជាមិនសូវមានចំណាប់ អារម្មណ៍ទាំងដែលក្លឹប Barcelona មិនបានបំពេញតាមកាតព្វកិច្ចបង់ប្រាក់ខែជូន គាត់បានគ្រប់គ្រាន់នៅឡើយពេលនេះ។

គួរឲ្យដឹងដែរថាក្លឹបអាល្លឺម៉ង់ បានត្រៀមខ្លួនជា មួយនឹងលុយមួយកញ្ចប់ធំផងប្រសិនបើ Barcelona យល់ព្រមលក់ឬកំចី De Jong មកឲ្យក្លឹបនៅមុនរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top