កីឡា

Cavani កៀកនឹងផ្ទេរទៅចូលរួម Valencia

ទីបំផុតកីឡាករខ្សែប្រយុទ្ធ Edinson Cavani គឺកាន់តែខិតជិតទៅនឹងការចុះកុងត្រាផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Valencia ហើយបន្ទាប់ពីបានសម្រេចចិត្តចាកចេញពីក្លឹបបិសាចក្រហម Man UTD កាលពីចុងរដូវកាលកន្លង
ទៅទាំងមិនសូវទទួលបានលទ្ធផលល្អប្រសើរឡើយ។

The Goal ហ៊ានអះអាងថា Cavani នឹងត្រៀមខ្លួនដើម្បីចុះកុងត្រាដែលមានរយៈពេល២ឆ្នាំជាមួយនឹងក្លឹបអេស្បាញ Valencia ហើយដែលអាចឲ្យគាត់រកប្រាក់ចំណូលបានប្រមាណជា២លានអឺរ៉ូក្នុងមួយរដូវកាលទៀតផង។

គួរឲ្យដឹងដែរថាកន្លងមក Cavani ធ្លាប់មានព័ត៌មានអំពីការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបមួយចំនួនដូចជា Boca Juniors ផងនិង Villarreal ផងដែរប៉ុន្តែការផ្តល់ឲ្យរបស់ក្លឹបទាំងពីរហាក់ដូចជាមិនសូវមានភាពប្រកួតប្រជែង
ដោយក្នុងនោះសូម្បីតែក្លឹបបារាំង Nice ប៉ុន្តែចុងក្រោយ Valencia ជាអ្នកផ្តល់ឲ្យលើសអ្វីដែលក្លឹបមុនផ្តល់ឲ្យដល់ទៅ២ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top