កីឡា

Valencia ចុះកុងត្រា Cavani បានសម្រេច ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន

ក្លឹបអេស្បាញ Valencia កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឈានទៅដល់ការបញ្ចប់ទៅ នៃកិច្ចការងារចុះកុងត្រា នាំយកកីឡាករខ្សែប្រយុទ្ធជើងចាស់ Edinson Cavani ហើយក្នុងនាម ជាកីឡាករដែលគ្មានតម្លៃខ្លួន ជាមួយនឹងកុងត្រា ដែលមានរយៈពេល២ឆ្នាំ និងជម្រើសក្នុងការ បន្តកុងត្រាថ្មីមួយឆ្នាំទៀតផងដែរ។

The Goal បានសរសេរថា ទោះបីជាមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លឹបផ្សេងៗទៀតដូចជា Boca Juniors និង Villarreal ក្តីប៉ុន្តែជាចុងក្រោយកីឡាករផ្ទាល់បានជ្រើស យកកុងត្រាជាមួយនឹង Valencia ដែលនៅទីនេះគាត់អាចរកចំណូល​ បានទៅដល់២លានផោន ក្នុងមួយរដូវកាល។

កីឡាករវ័យ៣៥ឆ្នាំរូបនេះ បានក្លាយទៅជាកីឡាករ ដែលមិនមានតម្លៃខ្លួនឡើយ បន្ទាប់ពីបានធ្វើការចាកចេញ ពីក្លឹបបិសាចក្រហម Man UTD កាលពីរដូវក្តៅកន្លងមកហើយជឿជាក់ថា ឱកាសវិលចូលលេងក្លឹបអាជីព និងកំពូលលើកនេះ នៅតែបានបន្តឱកាសឲ្យកីឡាករផ្ទាល់ ជាមួយនឹងក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្គាយបានបន្តទៀត នាការប្រកួតប្រជែងខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top