ក្រុមបិសាចក្រហម Man UTD នៅសប្តាហ៍នេះត្រូវបានគេដឹងថា បានធ្វើការបដិសេធ ហើយចំពោះសំណើរមួយពីសំណាក់ ក្លឹបអេស្បាញ Sevillaដើម្បីសុំផ្ទេរយកកីឡាករបារាំង Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើង ។
កីឡាករវ័យ២៦ឆ្នាំរូបនេះ បានបង្ហាញខ្លួនជម្រើសដំបូង ត្រឹមតែ២ដងប៉ុណ្ណោះ នៅក្នុងលីគអង់គ្លេស រដូវកាលនេះហើយបច្ចុប្បន្ន ស្ថិតនៅក្នុងការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick កិឡាករ Martial គឺហាក់ដូចជាកាន់ តែគ្មានឱកាសនៅឡើយដែរ ។
ប៉ុន្មានថ្ងៃចុងក្រោយនេះកីឡាករ និងគ្រូបង្វឹកផ្ទាល់បានអះអាងថា ពិតជាចង់ចាកចេញ ពិតមែនហើយក្នុងនោះមានក្លឹប ជាច្រើនដែលកំពុងចង់បានរូបគាត់ក្នុងលក្ខខណ្ឌខ្ចីជើង ដែលមានដូចជា Lyon, Arsenal, Newcaslte និង Sevilla នេះជាដើម ៕
ប្រែសម្រួល៖ស៊ុនលី