កីឡា

Ben Chiwell នឹងត្រូវសម្រាក ពេញមួយរដូវកាលនេះ

ក្រោយជួយឲ្យក្រុមតោខៀវ Chelsea យកឈ្នះលើក្រុម Juventus ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០ កាលពីខែវិច្ឆិកាកន្លងមក
កីឡាករខ្សែការពារ Ben Chiwell ត្រូវបានគេដឹងថា នឹងទទួលយកការវះកាត់ដ៏ធំមួយ ទៅលើរបួសក្បាល ជង្គង់របស់គាត់។

អតីតកីឡាកររបស់ Leicester City វ័យ២៥ឆ្នាំរូបនេះធ្លាប់បង្ហាញ ក្តីសង្ឃឹមថា នឹងជៀសផុតពីការវះកាត់ ប៉ុន្តែការសម្រេចចិត្តនេះ
បានធ្វើឡើងបន្ទាប់ពីរបួសនេះ ហាក់ដូចជាមិនមានភាពល្អ ប្រសើរឡើងសោះ។

នេះមានន័យថា Chiwell នឹងត្រូវចំណាយពេលដែលនៅសេសសល់ នៅក្នុងរដូវកាលនេះ ដើម្បីធ្វើការវះកាត់និង សម្រាកព្យាបាលសិនទើប
អាចវិលត្រឡប់ មកប្រកួតជួយក្រុមបាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top