កីឡា

Chiwell សម្រេចបន្ត កុងត្រាថ្មីដល់ឆ្នាំ២០២៧

The Athletic ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Ben Chiwell គឺបានព្រមព្រៀងរួចទៅហើយក្នុងការបន្តកុងត្រា ថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea ទោះបីជាមានព័ត៌មានអំពីការចាកចេញ នៅរដូវក្តៅនេះក្តី។

ប្រភពដដែលបានបន្តទៀតថាក្រោយការចរចា គ្នាជាច្រើនខែរួចមកហើយទីបំផុតកីឡាករខ្សែការពារស្លាបជនជាតិអង់គ្លេស រូបនេះនឹងសម្រេចចិត្តក្នុងការបន្តការស្នាក់ នៅជាមួយនឹងកីឡាដ្ឋាន Stamford Bridge រយៈពេលវែងបន្ថែមទៀតពោលគឺរហូតទៅដល់ឆ្នាំ២០២៧។

គួរឲ្យដឹងដែរថាបច្ចុប្បន្នទំរង់លេងរបស់ក្រុមធ្លាក់ចុះ និងមានកុងត្រារហូតដល់ឆ្នាំ២០២៥ ក្តីប៉ុន្តែChiwell ជឿជាក់ថាត្រូវតែបន្តកុងត្រាថ្មី ឲ្យបានដើម្បីធានាឲ្យអំពីអនាគត របស់ខ្លួនជាមួយនឹងក្លឹបមួយនេះទាំងដែលគ្រូបង្វឹក ថ្មីនៅមិនទាន់ត្រូវបានតែងតែនៅឡើយក្តី៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top