កីឡា

លោក​ Klopp បង្ហាញពីពេលវេលានៃ ការវិលត្រឡប់វិញកីឡាករ Diaz

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យ ដឹងថាទីបំផុតកីឡាករខ្សែប្រយុទ្ធ Luis Diaz ដែលបានអវត្តមានជាមួយនឹងក្លឹបអស់រយៈពេល ជាច្រើនខែមកហើយនោះគឺអាចនឹងត្រឡប់ មកវិញក្នុងពេលឆាប់ៗនេះហើយ។

លោក Jurgen Klopp គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool បានចេញមកធ្វើការបញ្ជាក់អះអាងថាការវិលត្រឡប់ មកវិញរបស់ខ្សែប្រយុទ្ធមាឌតូចរូបនេះ នឹងធ្វើឡើងនៅក្នុងការប្រកួតរបស់ Liverpool ដែលបះជាមួនឹងក្រុម Leeds នាពេលខាងមុខនេ៕

កីឡាករកូឡំប៊ីរូបនេះបានអវត្តមានប្រកួតឲ្យក្រុមអស់រយៈពេល ៦ខែមកហើយក្រោយទទួលបានរបួសក្បាលជង្គង់ធ្ងន់ធ្ងរ ក្នុងការប្រកួតចាញ់ក្រុមកាំភ្លើងធំ Arsenal កាលពីខែតុលាកន្លងមក្នុងលទ្ធផល ៣ទល់នឹង២កាលពីគ្រានោះ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top