កីឡា

Lampard ផ្ញើសារឲ្យក្រុម អ្នកគាំទ្រមុនការប្រកួត Champions League

មុនការប្រកួតពានរង្វាន់ Champions League នៅជើងទី២ប៉ះនឹងក្រុម​ Real Madrid នោះគ្រូបង្វឹកបណ្តោះអាសន្នលោក Frank Lampard បានធ្វើការផ្ញើសារជូនក្រុមអ្នកគាំទ្ររបស់លោក។

ការត្រឡប់មកដឹកនាំវិញបណ្តោះអាសន្នជាមួយនឹង Chelsea លោក Lampard ធ្វើមិនបានល្អឡើយហើយ បានត្រឹមបរាជ័យក្រោមថ្វៃដៃក្រុម Wolves ក្នុងលទ្ធផល១ទល់នឹង០ដែលវាបានកំពុងធ្វើឲ្យអ្នកគាំទ្រ ខ្លះមិនហ៊ានទៅចូលរួមទស្សនាការប្រកួតរបស់ ក្រុមប៉ះនឹងក្រុមខ្លាំងអធិរាជស Real Madrid នាចុងសប្តាហ៍នេះទេ។

លោកLampardទោះបីជាយ៉ាងណាក្តីបានចេញមកនិយាយទាំងមានទំនុកចិត្តថាប្រសិនបើអ្នកខ្លះមិនបាច់មកចូលរួមការប្រកួតទេ។យើងនៅតែមានឱកាសទោះត្រូវលេងជាមួយនឹងក្រុមខ្លាំងបែបនេះក្តីហើយជឿជាក់ថាយើងនឹងធ្វើបានលទ្ធផលជាប្រវត្តិសាស្ត្រមួយ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top